គណកម្មាធិការសមាគមខ្មែរទីក្រុងក្រៃឆឺច
សូមគោរពអញ្ជើញ
សមាជិក សមាជិកាសមាគម និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមរីករាយកំសាន្ត
និងពិភាក្សាអំពីការកសាងវត្តដែល នឹងប្រព្រឹត្តទៅតាមកម្មវិធី និងទីកន្លែងដូចខាងក្រោម ៖
ទីកន្លែង/ADRESS : HARVARD COMMUNITY HALL - Corsair Drive (off spring road), Wigram.
(ជិតសាលារៀន Sockburn)។
ពេលវេលាៈ ថ្ងៃសៅរ៍ ទី២២ ខែឧសភាឆ្នាំ២០១០ ចាប់ពីម៉ោង ៥.៣០នាទីល្ងាច រហូតអធ្រាតុ ។
កម្មវិធី
ម៉ោង៥:០០ ជួបជុំភ្ញៀវ និងចែកប័ណ្ណសមាជិកភាពសមាគម ដល់សមាជិកសមាជិកាសមាគម
(សមាជិក សមាជិកាដែលពុំទាន់បានផ្តល់រូបថតនៅឡើយសូមទាក់ទង និងផ្តល់រូបថតមក
សមាគមដើម្បីសមាគមរៀបចំធ្វើប័ណ្ណសមាជិកភាពជូន)
ម៉ោង៥:30 ដល់ម៉ោង ៦.០០ ការសំដែងរបស់ក្រុមឆៃយ៉ាំ (ដែលកំពុងហ្វឹកហាត់ ជាមួយស្គរថ្មីទើបនាំមកពីប្រទេសកម្ពុជា)
ម៉ោង6:០០ ដល់ម៉ោង៦.៥០ កិច្ចពិភាក្សាអំពីការកសាងវត្ត
ម៉ោង៦.៥០ ដល់ម៉ោង7.30 ការសំដែងរបាំ របស់ក្រុមរបាំដែលកំពុងហ្វឹកហាត់ និងចម្រៀងការាអូឃេ (karaoke night)
ម៉ោង៧.៣០ តទៅ ពិសាភោជនាហារ និងរាំកំសាន្តរហូតអធ្រាតុ ។ ...